លោក កុយ សាវុធ ប្រធានក្រុមប្រឹក្សាស្រុក បានប្រគេន ទៀនព្រះវស្សា និងទេយ្យទាន មួយចំនួន ចំពោះព្រះសង្ឃសម្រាប់គង់ចាំព្រះវស្សានៅ វត្តគីរីសោភណ្ឌ (វត្តទែតក្នុង)


កំពង់ចាម ៖ នៅព្រឹកថ្ងៃសុក្រ ១៤កេីត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក .ស ២៥៦៥ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ លោក កុយ សាវុធ ប្រធានក្រុមប្រឹក្សាស្រុក និង លោក សំ ពិសិដ្ឋ ព្រមទាំងភរិយា បាននាំយក ទៀនព្រះវស្សា សំពត់សាដក និងគ្រឿងឧបភោគ បរិភោគ មួយចំនួនទៅប្រគេនព្រះសង្ឃ មុនថ្ងៃបវរណាចូលកាន់ព្រះវស្សារបស់ ភិក្ខុសង្ឃ គង់នៅវត្តគិរីសោភ័ណ ហៅវត្ត (ទែតក្នុង) ស្ថិតនៅភូមិបុសខ្នុរ ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម ។

ក្នុងនោះ ក៏មានការចូលរួមពីសំណាក់ លោក លោកស្រី សមាជិកក្រុមប្រឹក្សាស្រុក នាយករងរដ្ឋបាលសាលាស្រុក មន្ត្រីសាលាស្រុក អង្គភាពកម្លាំងប្រដាប់អាវុធ មេឃុំ មេភូមិពាក់ព័ន្ធ និងពុទ្ធបរិស័ទចំណុះជើងវត្តផងដែរ ។

ប្រគេនទេយ្យវត្ថុ ដែលត្រូវបានប្រគេនព្រះសង្ឃរួមមាន៖ ទៀនព្រះវស ្សា ០២គូរ សំពត់សាដក ចំនួន ០៤ ទឹកផ្លែឈើ ចំនួន ០១កេស ទឹកបរិសុទ្ធ២កេស ទឹកសុទ្ធវីតាល់ ចំនួន០៣ កេស ប្រេងម៉ាស៊ូតចំនួន១កាន ស្មើនឹង៣០លីត្រ ត្រីខកំប៉ុងចំនួន១យួរ ទឹកប៉ូការ៉ាតីស្វែតចំនួន ១យួរ ទឹកខារ៉ាបាវ ចំនួន១យួរ គំនូរចំនួន២ផ្ទាំង ស្មើនឹង ១០៨០ ដុល្លារ ។