ឯកឧត្ដម ហេង វណ្ណនី អភិបាលរងខេត្តបានចូលរួមវគ្គបណ្តុះបណ្តុះបណ្តាល ស្តីពីកម្មវិធីការងារចុះអង្កេតវាស់វែងលម្អិតផលប៉ះពាល់ នៃគម្រោងអភិវឌ្ឍន៍ទីក្រុងរបៀង៤ ក្នុងខេត្តកំពង់ចាម


នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្ដម ហេង វណ្ណនី អភិបាលរងខេត្ត រួមនឹងមន្ទីរអង្គភាពពាក់ព័ន្ធ អាជ្ញាធរក្រុងកំពង់ចាម និងមន្ត្រីពាក់ព័ន្ធ បានចូលរួមវគ្គបណ្តុះបណ្តុះបណ្តាល ស្តីពីកម្មវិធីការងារចុះអង្កេតវាស់វែងលម្អិតផលប៉ះពាល់ នៃគម្រោងអភិវឌ្ឍន៍ទីក្រុងរបៀង៤ ក្នុងខេត្តកំពង់ចាម ដោយមានតំណាងអន្តរក្រសួង(ក្រសួងសាធារណៈការ និងដឹកជញ្ជូន, និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ) ជាអ្នសម្របសម្រួល។

បន្ទាប់ពីកិច្ចប្រជុំនៅវេលាម៉ោង០៣.០០រសៀល ក្រុមការងារបានចុះជួបប្រជុំជាមួយប្រជាពលរដ្ឋ ១១គ្រួសារ ដែលបានដាំឈូកក្នុងទីតាំគម្រោងអាងប្រព្រឹត្តិកម្មទឹកកខ្វក់ នៅសាលាសង្កាត់សំបួរមាស ដើម្បីពន្យល់អំពីគម្រោង និងការសិក្សាផលប៉ះពាល់ដែលត្រូវដោះស្រាយសំណង និងជួបប្រជុំជាមួយប្រជាពលរដ្ឋ ២១គ្រួសារ ក្នុងសង្កាត់ទាំង៤ ដែលរងផលប៉ះពាល់គម្រោងបណ្តាញលូដោះទឹកភ្លៀង និងបណ្តាញលូដោះទឹកកខ្វក់ នៅសាលាក្រុងកំពង់ចាម នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១បន្តទៀត៕