លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត បានចូលរួមសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ ការពិនិត្យឡើងវិញនៅពាក់កណ្ដាលអាណត្តិ នៃផែនការយុទ្ធសាស្រ្តជាតិរយៈពេល ៥ឆ្នាំ (២០១៩-២០២៣) ស្ដីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស


នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត បានចូលរួមសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ ការពិនិត្យឡើងវិញនៅពាក់កណ្ដាលអាណត្តិ នៃផែនការយុទ្ធសាស្រ្តជាតិរយៈពេល ៥ឆ្នាំ (២០១៩-២០២៣) ស្ដីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក្រោមអធិបតីភាព លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស តាមរយៈប្រព័ន្ធ អនឡាញ ។

កិច្ចប្រជ៉ំលើកពិភាក្សាលើ ការបង្ការទប់ស្កាត់អំពើជួញដូរមនុស្ស ដោយមានការពិភាក្សាលើកម្រងសំណួរចំនួន ១២សំណួរ និងការងារអនុវត្តច្បាប់ យុត្តិធម៌ ព្រហ្មទណ្ឌ (ការស៊ើបអង្កេត បង្ក្រាបសង្គ្រោះ និងផ្ដន្ទាទោស មាន១២សំណួរ) ។