នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត និងជាប្រធានអនុគណៈកម្មការ អប់រំបណ្ដុះបណ្ដាល និងទំនាក់ទំនងសាធារណៈ របស់គណៈកម្មការខេត្តប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានដឹកនាំកិច្ចប្រជ៉ំធ្វើគម្រោងផែនការថវិកា របស់អនុគណៈកម្មការអប់រំ បណ្ដុះបណ្ដាល និងទំនាក់ទំនងសាធារណៈ របស់គណៈកម្មការខេត្តប្រយុទ្ធនឹងជំងឺកូវីដ-១៩ សម្រាប់អនុវត្តសកម្មភាពការងាររបស់អនុគណៈកម្មការក្នុងការងារប្រយុទ្ធនឹងជំងឺកូវីដ-១៩។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីលោកលោកស្រីប្រធានមន្ទីរអង្គភាព ដែលជាសមាជិករបស់គណៈកម្មការ។