ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្តកំពង់ចាម បាននាំយកថវិកា និងអំណោយរបស់ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ទៅសួរសុខទុក្ខមន្ត្រីនគរបាល ២រូបដែលបានរងរបួសក្នុងពេលចុះប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀន នៅឃុំជយោ ស្រុកចំការលើ


កំពង់ចាម៖ នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្តកំពង់ចាម តំណាងឯកឧត្តម អ៊ុន ចាន់ ដាអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងលោក ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បាននាំយកថវិកា និងអំណោយរបស់ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម ទៅសួរសុខទុក្ខមន្ត្រីនគរបាល ២រូបដែលបានរងរបួសក្នុងពេលចុះប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀន នៅភូមិត្រពាំងឬស្សី ឃុំជយោ ស្រុកចំការលើ ខេត្តកំពង់ចាមដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកចំការលើ ដោយក្នុងម្នាក់ៗទទួលបាន អង្ករ៥០គីឡូ ទឹកត្រី០១យួរ ត្រីខកំប៉ុង០១យួរ ទឹកបរិសុទ្ធ០១កេស ទឹកក្រូច០១កេស និងថវិកាមួយចំនួនផងដែរ ។