ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទាំង១៥ នៃស្រុកកំពង់សៀម នាំយកនូវទេយ្យទាន និងបច្ច័យ ចូលរួមកាន់បិណ្ឌ នៅក្នុងវត្តទាំង៤៨ទូទាំងស្រុកកំពង់សៀម


កំពង់ចាម៖ នាថ្ងៃទី២៧-២៨ និងទី២៩ ខែកញ្ញា ឆ្នាំ២០២៤ ត្រូវនឹងបិណ្ឌទី១០ បិណ្ឌទី១១ និងបិណ្ឌទី១២ ឯកឧត្តម ហេង សួរ អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ចាម និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់សៀម និងឯកឧត្តម ហេង ណន អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ចាម និងជាអនុប្រធានទី១ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់សៀម បានចាត់តាំងឯកឧត្តម លោក លោកស្រី ដែលជាសហការី និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទាំង១៥ នៃស្រុកកំពង់សៀម នាំយកនូវទេយ្យទាន និងបច្ច័យ ចូលរួមកាន់បិណ្ឌ នៅក្នុងវត្តទាំង៤៨ និង ១អាស្រម ទូទាំងស្រុកកំពង់សៀម ខេត្តកំពង់ចាម ដើម្បីឧទ្ទិសកុសលជូនដួងវិញ្ញាណក្ខន្ធលោកអ្នកមានគុណ បុព្វបុរសជាតិ ដែលបានពលី និងធ្វើមរណកាលទៅកាន់លោកខាងមុខ។

ក្នុងឱកាសនោះដែរ ឯកឧត្តម លោក លោកស្រី តំណាងឯកឧត្តមប្រធាន និងឯកឧត្តមអនុប្រធានទី១ ក៏បានអញ្ជើញប្រារព្ធកិច្ចវេប្រគេនចង្ហាន់ រួមទាំងទេយ្យទាន និងបច្ច័យកសាងវត្តទាំង៤៨ និង១អាស្រម ជូនដល់ព្រះគ្រូចៅអធិការវត្ត ព្រះសង្ឃ តាជី យាយជី គណៈកម្មការអាចារ្យវត្ត  កម្លាំងប៉ូលីស និងប្រជាការពារផងដែរ។

ក្នុងពិធីកាន់បិណ្ឌនេះដែរ ឯកឧត្តមប្រធាន និងឯកឧត្តមអនុប្រធានទី១ បានចំណាយថវិកាអស់ប្រមាណ ៤០.២៥០.០០០រៀល។