ឯកឧត្ដម ស្រី សុភ័ក្ត្រ លេខាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម បានអញ្ជើញដឹកនាំក្រុមការងារប្រតិបត្តិផ្ទះមនុស្សខេត្ដកំពង់ចាម ចុះពិនិត្យ និងវាយតម្លៃការរសាងសង់ផ្ទះមនុស្សធម៌ទី២៣នៅឃុំជយោ ស្រុកចំការលើ


​ផ្ទះមនុស្សធម៌ខេត្តកំពង់ចាមទី២៣រួចរាល់១០០%ហើយ នៅជយោ ស្រុកចំការលើ ខេត្ដកំពង់ចាម
__
ស្រុកចំការលើ ៖នៅរសៀលថ្ងៃទី២៩ ខែកញ្ញាឆ្នាំ២០២៤ ឯកឧត្ដម ស្រី សុភ័ក្ត្រ អភិបាលរងខេត្ត និងជាលេខាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម និងលោក ទូច ឆៃ បានអញ្ជើញដឹកនាំក្រុមការងារប្រតិបត្តិផ្ទះមនុស្សខេត្ដកំពង់ចាម ចុះពិនិត្យ និងវាយតម្លៃការរសាងសង់ផ្ទះមនុស្សធម៌ទី២៣ ជូនដល់ប្រជាពលរដ្ឋក្រីក្រគ្មានទីពឹងរស់នៅភូមិត្រពាំងឫស្សី ឃុំជយោ ស្រុកចំការលើ ខេត្ដកំពង់ចាម ខណៈ បច្ចុប្បន្ននេះបានសម្រេចរួចរាល់១០០%ហេីយ ។