កំពង់ចាម ៖ នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម សា ស៊ីថា អភិបាលរងខេត្តកំពង់ចាម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម រួមជាមួយឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការក្រសួងធនធានទឹក ចុះពិនិត្យ និងចូលរួមច្រកបាវខ្សាច់ដើម្បីទប់ច្រាំងទន្លេបាក់ស្រុត មានបណ្តោយប្រវែងជាង ៤០ម៉ែត្រ នៅភូមិដំណាក់ព្រីងលិច ឃុំមហាលាភ ស្រុកកោះសូទិន។
អាជ្ញាធរមូលដ្ឋានរួមជាមួយប្រជាពលរដ្ឋ ប្រមាណជាង១៤០នាក់ ក្នុងរយៈពេលពីថ្ងៃ ប្រើប្រាស់បាវខ្សាច់អស់ ២,២០០បាវខ្សាច់ រថយន្តដឹកខ្សាច់ចំនួន៧ទ្បាន និងទ្បានដឹកថ្ម ១ទ្បាន ១០គីបផងដែរ។