ឯកឧត្ដម ស្រី សុភ័ក្ដ្រ អភិបាលរងខេត្ដ បានអញ្ជេីញចូលរួមពិធីសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាឃុំស្រុកជេីងព្រៃ ក្រោមអធិបតីភាព ឯកឧត្ដម អ៊ុច បូររិទ្ទ អនុប្រធាន ទី២ ព្រឹទ្ធសភា


កំពង់ចាម៖ នៅរសៀល ថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២៤ ឯកឧត្ដម ស្រី សុភ័ក្ដ្រ អភិបាល រងខេត្ដ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ ដា អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម បានអញ្ជេីញចូលរួមពិធីសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាឃុំស្រុកជេីងព្រៃ ក្រោមអធិបតីភាព ឯកឧត្ដម អ៊ុច បូររិទ្ទ អនុប្រធាន ទី២ ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ពិធី នេះ ប្រព្រឹត្ត ទៅនៅស្រុកជេីងព្រៃ ខេត្តកំពង់ចាម ។