នៅរសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម សា ស៊ីថា អភិបាលរងខេត្តកំពង់ចាម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមច្រកខ្សាច់ដាក់បេ ដេីម្បីបង្កការពារទប់ច្រាំងទន្លេកុំឲ្យបន្តបាក់ស្រុតទៀត នៅចំណុចផ្សារជីហែ ភូមិជីហែ ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ដោយមានចូលរួមពីសំណាក់លោកអភិបាលស្រុក លោកប្រធានក្រុមប្រឹក្សាស្រុក រួមកងកម្លាំងទាំងបីប្រភេទរបស់រដ្ឋបាលស្រុកកោះសូទិន។