កំពង់ចាម៖ រដ្ឋបាលខេត្តកំពង់ចាម សូមជម្រាបជូនសាធារណជន និងអ្នកសារព័ត៌មាន មេត្តាជ្រាបថា មានគណនី ហ្វេសប៊ុកឈ្មោះ Goy Chan ត្រូវបានយករូបថតឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត កំពង់ចាម ទៅប្រើជារូបប្រូហ្វាលនៃគណនីហ្វេសប៊ុកខាងលើដោយគ្មានការអនុញ្ញាត ហើយម្ចាស់គណនីនេះ បានធ្វើការបញ្ចេញមតិ និងចែករំលែកព័ត៌មាន និងឃ្លីបវីដេអូញុះញង់មួយចំនួនផងដែរ។
ឆ្លើយតបនឹងកណីខាងលើនេះ រដ្ឋបាលខេត្តកំពង់ចាម សូមបញ្ជាក់ជូនសាធារណជន និងអ្នក សារព័ត៌មាន មេត្តាជ្រាបដូចខាងក្រោម៖
១.ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម មានគណនីហ្វេសប៊ុកតែមួយគត់ មានឈ្មោះ Un Chanda និងទំព័រហ្វេសប៊ុក (Facebook Page) តែមួយដូចគ្នា មានឈ្មោះ “អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម/ Un Chanda governor of Kampongcham Province” និងមានសញ្ញា ✓ ពណ៌ខៀវ។
២. រដ្ឋបាលខេត្តកំពង់ចាម សូមធ្វើការបដិសេធរាល់ការបញ្ចេញមតិ ឬការចែករំលែក ឬការបង្ហោះ ផ្សាយព័ត៌មានរបស់គណនីហ្វេសប៊ុកឈ្មោះ Goy Chan ហើយម្ចាស់គណនីនេះ ត្រូវបញ្ឈប់ជាបន្ទាន់នូវការ យករូបថតថ្នាក់ដឹកនាំទៅប្រើប្រាស់ដោយគ្មានការអនុញ្ញាតជាបន្តទៀត។
៣.ជាមួយគ្នានេះ រដ្ឋបាលខេត្តកំពង់ចាម សូមស្នើឲ្យសមត្ថកិច្ចពាក់ព័ន្ធ មេត្តាធ្វើការស្រាវជ្រាវវែក មុខរកម្ចាស់គណនីហ្វេសបុកឈ្មោះ Goy Chan នេះ ឱ្យមកទទួលខុសត្រូវនៅចំពោះមុខច្បាប់ជាធរមាន។