ឯកឧត្តម លន់ លឹមថៃ តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម បានអញ្ជើញចុះត្រួតពិនិត្យអំពីវឌ្ឍនភាពក្នុងការកសាងខ្លោងទ្វារ និងរបង ស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំសំពងជ័យ


កំពង់ចាម៖ នៅព្រឹកថ្ងៃទី ១៧ ខែ កញ្ញាឆ្នាំ២០២៤ ឯកឧត្តម លន់ លឹមថៃ តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម និងជាអនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកជើងព្រៃ បានអញ្ជើញចុះត្រួតពិនិត្យអំពីវឌ្ឍនភាពក្នុងការកសាងខ្លោងទ្វារ និងរបង ស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំសំពងជ័យ ដែលស្ថិតនៅឃុំសំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ដែលសម្រេចបានលទ្ធផលក្នុងការសាងសង់ប្រមាណជា៩០% ហើយគ្រោងនិងបញ្ចប់នៅពេលឆាប់ៗខាងមុខនេះផងដែរ។
ឯកឧត្ដមលន់ លឹមថៃ បានឧបត្ថម្ភជាថវិការដល់ប្រជាការពារនិងមន្ត្រីនគរបាលប៉ុស្ដិ៍ចំនួន១០នាក់ក្នុងម្នាក់ៗថវិការ២ម៉ឺនរៀលផងដែរ។