កំពង់ចាម ៖ នាព្រឹកថ្ងៃអង្គារ ១៥ កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ពស ២៥៦៨ត្រូវនឹងថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្ដម ស្រី សុភ័ក្ដ្រ អភិបាល រងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ដកំពង់ចាម បានអញ្ជេីញជាអធិតីបក្នុងពិធីប្រកាសគណៈសង្ឃវត្ដប្រាសាទ ស្ថិត នៅឃុំតុងរ៉ុង ស្រុកព្រៃឈរ ខេត្ត កំពង់ចាម ។
ពិធីនេះក៍មានការនិមន្ត ពីសំណាក់ ព្រះធម្មានុលក្ខណ៍ សេង ម៉េងលក្ខ័ណ ព្រះលេខាធិការគណខេត្តកំពង់ចាម តំណាងព្រះសីលសំវរ ប៊ត តាំងឆេង ព្រះនាគមុនីមេគណខេត្តកំពង់ចាម ។