កំពង់ចាម,នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត តំណាងឯកឧត្តមអភិបាលនៃគណ:អភិបាលខេត្ត បានអញ្ជើញចុះជូននូវអំណោយមនុស្សធម៌ដល់ ពុកម៉ែ មាមីង បងប្អូន ប្រជាពលរដ្ឋ នៅវត្តព្រៃឈរចំនួន១៧គ្រួសារ ស្ថិតនៅភូមិព្រៃឈរ និងក្នុងវត្តសង្កែចំនួន១៨គ្រួសារ ស្ថិតនៅភូមិសង្កែ ភូមិសេកយំ ភូមិជ្រេស ឃុំព្រៃឈរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ចំនួន៣៥ គ្រួសារ ដោយ០១គ្រួសារទទួលបាន អង្គរ មី ទឹកត្រី ស្ករស អំបិល ប៊ីចេង នំបុ័ង និងថវិកាម្នាក់១០,០០០រៀល ។
ក្នុងនោះបានប្រគេននូវស៊ីម៉ងចំនួន៥តោន ដល់ព្រះគ្រូចៅអធិកាវត្តព្រៃឈរ ជូនថវិកា និងនំបុ័ង ដល់អាចារ្យ គណ:កម្មការ និងពុទ្ធបរិស័ទចជើងវត្តទាំងពីរ និងមន្ត្រីប៉ុស្តិ៍រដ្ឋបាល និងប្រជាការពារភូមិផងដែរ ។