កិច្ចប្រជុំ សាមញ្ញ លេីកទី៤ អាណត្តិ ទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម
កំពង់ចាម៖ កាលពីព្រឹកថ្ងៃចន្ទ ១៤កើត ខែភទ្របទ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំសាមញ្ញ លេីកទី៤ អាណត្តិ ទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ស្ថិតនៅសាលប្រជុំសាលាខេត្តកំពង់ចាម។
កិច្ចប្រជុំបានឆ្លង និងអនុម័តលេីការងារដូចខាងក្រោម:
១.កំណត់ហេតុ កិច្ចប្រជុំ សាមញ្ញលេីកទី៣ របស់ក្រុមប្រឹក្សាខេត្ត។
២.របាយការណ៍ ការងារប្រចាំខែសីហា របស់រដ្ឋបាលខេត្ត។
៣.បទដ្ឋានណែនាំស្តីពីការផ្តល់ជ័យលាភីចលនាប្រលងប្រណាំងភូមិ ឃុំ សង្កាត់មានសុវត្ថិភាព និងសេវាសង្គមរបស់រដ្ឋបាលខេត្តកំពង់ចាម។