ឯកឧត្ដម ស្រី សុភ័ក្ដ្រ ប្រធាន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំសូទិប អញ្ជើញបេីកវេទិកាសាធារណៈ ដើម្បីពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាល


ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានឃុំសូទិប ស្រុក ជេីងព្រៃ បេីកវេទិកាសាធារណៈ នៅវត្ដស្វាយបាក់ ឃុំសូទិប ដើម្បីដោះស្រាយបញ្ហាប្រឈម និងតម្រូវការរបស់ប្រជាពលរដ្ឋ

ស្រុកជេីងព្រៃ៖ ឯកឧត្ដម ស្រី សុភ័ក្ដ្រ អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាម និង ជាប្រធាន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំសូទិប អញ្ជើញបេីកវេទិកាសាធារណៈ ដើម្បីពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧ និងដើម្បីដោះស្រាយបញ្ហាប្រឈម និងតម្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ដែលបានធ្វេីឡេីងនាព្រឹកថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០២៤ នៅវត្តស្វាយបាក់ ស្ថិតក្នុងភូមិដូនដុំ ឃុំសូទិប ស្រុកជេីងព្រៃ ខេត្តកំពង់ចាម ។