កំពង់ចាម, ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃសុក្រ ៤កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃការរៀបចំលក្ខណៈវិនិច្ឆ័យសម្រាប់ការវាយតម្លៃ និងប្រលងប្រណាំងសេវាសាធារណៈគំរូ ឆ្នាំ២០២៤ ដែលកិច្ចប្រជុំប្រព្រឹតទៅនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម។
ក្នុងឱកាសនោះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្ត បានណែនាំដល់ មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត កំពង់ចាម ត្រូវពង្រឹងគុណភាព នៃ ការផ្តល់សេវា និងកែសម្រួល ឥរិយាបថរបស់មន្ត្រី បុគ្គលិកពេទ្យ រួមទាំង ពង្រឹងគុណភាព នៃការ ដោះស្រាយបញ្ហាផ្សេងៗ ក្នុងការ គ្រប់គ្រងមន្ទីរពេទ្យផងដែរ ។