កំពង់ចាម, នារសៀលថ្ងៃទី៥ ខែកញ្ញឆ្នាំ២០២៤ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត រួមជាមួយ លោកជំទាវ ប្រធាន និងលោកជំទាវ អនុប្រធានគណៈកម្មាធិការពិគ្រោះយោបល់ កិច្ចការស្ត្រី និងកុមារខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី២ ឆ្នាំ២០២៤ របស់គណៈកម្មាធិការពិគ្រោះយោបល់ កិច្ចការស្ត្រី និងកុមារ ខេត្តកំពង់ចាម អាណត្តិទី៤ ។គោលបំណង នៃកិច្ចប្រជ៉ំ ដើម្បីពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្ដីព្រាង នៃកិច្ចប្រជ៉ំសាមញ្ញលើកទី២ និងត្រួតពិនិត្យលើបញ្ហាប្រឈម ផ្សេងៗដែលកើតមានក្នុងការអនុវត្តការងារកន្លងមក និងស្វែងរកដំណោះស្រាយ ដើម្បីដោះស្រាយ យកទៅអនុវត្តបន្ត ៕