ឯកឧត្ដម សា ស៊ីថា អភិបាលរងខេត្ដកំពង់ចាម បានអញ្ជេីញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃក្រុមការងារចម្រុះ ដោះស្រាយវិវាទដីផលិតកម្មកសិកម្ម របស់ប្រជាពលរដ្ឋ រស់នៅក្នុងភូមិអូរឈ្លើង ឃុំកោះរកា ស្រុកកំពង់សៀម


កំពង់ចាម,នៅព្រឹកថ្ងៃអង្គារទី៣ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្ដម សា ស៊ីថា អភិបាលរងខេត្ដ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ដកំពង់ចាម  បានអញ្ជេីញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃក្រុមការងារចម្រុះ ដោះស្រាយវិវាទដីផលិតកម្មកសិកម្ម របស់ប្រជាពលរដ្ឋ រស់នៅក្នុងភូមិអូរឈ្លើង ឃុំកោះរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម កិច្ចប្រជុំនេះធ្វើឡើងនៅសាលាខេត្ដកំពង់ចាម។