ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ដកំពង់ចាម បានដឹកនាំកិច្ចប្រជុំស្ដីពីវឌ្ឍន:ភាព និងការត្រួតពិនិត្យហាងបញ្ចាំក្នុងភូមិសាស្ត្រខេត្តកំពង់ចាម


នៅព្រឹក ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំស្ដីពីវឌ្ឍន:ភាព និងការត្រួតពិនិត្យហាងបញ្ចាំក្នុងភូមិសាស្ត្រខេត្តកំពង់ចាម កិច្ចប្រជុំនេះធ្វើឡើងនៅសាលាខេត្ដកំពង់ចាម ។

ដោយមានការចូលរួមពី នាយករងរដ្ឋបាល ទីចាត់ការអន្តរវិស័យ ស្នងការរងខេត្ត មេបញ្ជាការរងកងរាជអាវុធហត្ថ នាយការិយាល័យស្នងការខេត្ត លោកអធិការ អធិការរង លោកមេបញ្ជាការ មេបញ្ជាការរងកងរាជអាវុធហត្ថ ក្រុង-ស្រុក សរុបអ្នកចូលរួមចំនួន៤៩នាក់ នៅសាលប្រជុំតូចសាលាខេត្តកំពង់ចាម ។