ស្រុកកំពង់សៀម ៖ នៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម លី ថៃហាក់ អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់សៀម រួមជាមួយក្រុមការងារ អាជ្ញាធរភូមិឃុំ បានចុះសួរសុខទុក្ខនិងនាំយកអំណោយស្បៀងនិងថវិកា ជូនដល់ប្រជាពលរដ្ឋចាស់ជរាគ្មានទីពឹង ជនងាយរងគ្រោះ ជនពិការ ចែកជូនដល់ខ្នងផ្ទះចំនួន១២គ្រួសារ និងឧបត្ថម្ភដល់ឃុំ ប៉ុស្តិ៍រដ្ឋបាល ទឹកក្រូចទឹកផ្លែឈើ១១កេសទឹកដោះគោ៤៤កំប៉ុង ផងដែរ។ ប្រជាពលរដ្ឋទាំង១២គ្រសារ រស់នៅឃុំកៀនជ្រៃ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
ឯកឧត្តម លី ថៃហាក់ អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់សៀម បានចុះសួរសុខទុក្ខនិងនាំយកអំណោយស្បៀងនិងថវិកា ជូនដល់ប្រជាពលរដ្ឋចាស់ជរាគ្មានទីពឹង ជនងាយរងគ្រោះ ជនពិការ ចែកជូនដល់ខ្នងផ្ទះចំនួន១២គ្រួសារដែលរស់នៅឃុំកៀនជ្រៃ ស្រុកកំពង់សៀម
