ឯកឧត្តម ហេង វណ្ណនី អភិបាលរងខេត្ដ បានអញ្ជើញចូលរួមអមដំណើរឯកឧត្តម ឆាយ ឬទ្ធីសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញចុះត្រួតពិនិត្យ ខ្សែផ្លូវ (ប្រទង-ភ្នំក្រហម) ប្រើប្រាស់ហិរញ្ញប្បទានសហប្រតិបត្តិការធនាគារADB ក្រោមក្របខណ្ឌ័គម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ


ស្រុកស្ទឹងត្រង់៖នៅព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ហេង វណ្ណនី អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ដោយមាន អាជ្ញាធរស្រុក និងប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានអញ្ជើញចូលរួមអមដំណើរឯកឧត្តម ឆាយ ឬទ្ធីសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញចុះត្រួតពិនិត្យ ខ្សែផ្លូវ (ប្រទង-ភ្នំក្រហម) ប្រើប្រាស់ហិរញ្ញប្បទានសហប្រតិបត្តិការធនាគារADB ក្រោមក្របខណ្ឌ័គម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម(ACSEP) ។ផ្លូវមួយខ្សែនេះ ប្រវែង១៧,៥៥គីឡូម៉ែត្រ(ក្រាលកៅស៊ូពីរជាន់DBSTប្រវែង១៣,១១៥គីឡូម៉ែត្រ និងក្រាលបេតុង ៤,៤៣៥គីឡូម៉ែត្រ) ស្ថិតក្នុងឃុំអារក្សត្នោត,ឃុំអូរម្លូ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម និង ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ។


ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ប្រមាណ១៥០គ្រួសារ ក្នុងឃុំអូរម្លូ និង បានអញ្ជើញចុះពិនិត្យការដ្ឋានសាងសង់ផ្លូវ ជាក់ស្តែង ដោយមានមន្ត្រីជំនាញបច្ចេកទេសចូលរួមផងដែរ៕