លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍ សាខាកាកបាទក្រហមកម្ពុជាខេត្បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌សាខាកាកបាទក្រហមកម្ពុជាខេត្ត ជូនដល់ខ្នងផ្ទះគ្រួសារ លោកពូ អ៉ំ សារី អាយុ ៧៣ឆ្នាំដ


នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍ សាខាកាកបាទក្រហមកម្ពុជាខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម និងក្រុមការងារមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌សាខាកាកបាទក្រហមកម្ពុជាខេត្ត ជូនដល់ខ្នងផ្ទះគ្រួសារ លោកពូ អ៉ំ សារី អាយុ ៧៣ឆ្នាំ លោកពូ សោម អ៉ីស អាយុ៧២ឆ្នាំ ជាអតីតគ្រូបង្រៀនផ្នែកសិល្បៈ និងជាអតីតមន្ត្រី នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ដែលមានជីវភាពខ្វះខាត ពិការភាពភ្នែក នៅភូមិបឹងកុក ៣ សង្កាត់បឹងកុក ក្រុងកំពង់ចាម ៕