លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត បានចូលរួមកិច្ចប្រជុំ ស្តីពីការផ្សព្វផ្សាយអំពី តួនាទី ភារកិច្ច និងការរៀបចំផែនការ របស់ក្រុមការងារកិច្ចការពារ


នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការខេត្ត បានចូលរួមកិច្ចប្រជុំ ស្តីពីការផ្សព្វផ្សាយអំពី តួនាទី ភារកិច្ច និងការរៀបចំផែនការ របស់ក្រុមការងារកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ ធ្វើនៅសាលប្រជ៉ំ រដ្ឋបាល សាលាស្រុកកងមាស។