ាំ២០២៤ លោក ម៉េង ហ៊ាង ប្រធានក្រុមប្រឹក្សាស្រុក លោក ប៊ិន ឡាដា អភិបាល នៃគណៈអភិបាលស្រុកកំពង់សៀម បានអញ្ជើញជាអធិបតី ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ ក្រុមប្រឹក្សាស្រុកកំពង់សៀម អាណត្តិទី៤ ឆ្នាំទី១


ស្រុកកំពង់សៀម ៖ នៅព្រឹកថ្ងៃអង្គារ ទី២០ ខែសីហា ឆ្នាំ២០២៤ លោក ម៉េង ហ៊ាង ប្រធានក្រុមប្រឹក្សាស្រុក លោក ប៊ិន ឡាដា អភិបាល នៃគណៈអភិបាលស្រុកកំពង់សៀម បានអញ្ជើញជាអធិបតី ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ ក្រុមប្រឹក្សាស្រុកកំពង់សៀម អាណត្តិទី៤ ឆ្នាំទី១ ។ ដោយមានការចូលរួមពី លោក លោកស្រី ក្រុមប្រឹក្សាស្រុក លោក អភិបាលរង លោកស្រីនាយករដ្ឋបាល លោក លោកស្រីប្រធានការិយាល័យពាក់ព័ន្ធ កងកម្លាំងទាំងបី ក្រុមប្រឹក្សាឃុំមកពីឃុំ ( ឃុំទ្រាន ឃុំអូរស្វាយ ឃុំអំពិល ឃុំក្រឡា និងឃុំវិហារធំ) និងប្រជាពលរដ្ឋមូលដ្ឋាន អញ្ជើញចូលរួមផងដែរ។ ដោយស្ថិតនៅបរិវេណវត្តទ្រាន ឃុំទ្រាន ស្រុកកំពង់សៀម ខេត្តកំពង់ចាម។