រាជធានីភ្នំពេញ ៖ នៅព្រឹក ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្ត បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា អំពីវិធានការរដ្ឋបាល ក្នុងការអនុវត្តផែនការសកម្មភាព ស្ដីពីការចាត់តាំង អនុវត្តផែនការយុទ្ធសាស្ត្រការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ក្រោមអធិបតីភាពឯកឧត្តម ប្រាក់ សំអឿន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការអនុវត្តវិធានការរដ្ឋបាល នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួងពាក់ព័ន្ធ អភិបាលរងនៃគណៈអភិបាលរាជធានីខេត្ត អាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅសាលប្រជុំខេត្តសៀមរាប ទីស្ដីការក្រសួងមហាផ្ទៃ ។