នាព្រឹកថ្ងៃទី ២០ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ឡោ ចាន់លី អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញជាអធិបតីក្នុង កិច្ចប្រជុំស្ដីពីកិច្ចសហការការពារសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤ នៅលេខាធិការដ្ឋាននៃគណៈកម្មការរៀបចំការបោះឆ្នោតខេត្ត ។កិច្ចប្រជុំនេះមានការចូលរួមពីតំណាងកងកម្លាំងទាំងបី អភិបាលរងក្រុង-ស្រុក មន្ទីរព័ត៌មានខេត្ត និងអង្គការសមាគម និងតំណាងគណបក្ស ផងដែរ៕