ឯកឧត្តម សា ស៊ីថា អភិបាលរងខេត្ត បានអញ្ជើញដឹកនាំក្រុមការងារចម្រុះខេត្ត ស្រុក បើកកិច្ចប្រជុំពិភាក្សា ស្តីពីការពិនិត្យវឌ្ឍនភាពករណីប្រជាពលរដ្ឋស្នើសុំចុះបញ្ជីដី ធ្លីបំពេញបន្ថែម នៅភូមិទី៩


នារសៀលថ្ងៃច័ន្ទទី១៩ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម សា ស៊ីថា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញដឹកនាំក្រុមការងារចម្រុះខេត្ត ស្រុក បើកកិច្ចប្រជុំពិភាក្សា ស្តីពីការពិនិត្យវឌ្ឍនភាពករណីប្រជាពលរដ្ឋស្នើសុំចុះបញ្ជីដី ធ្លីបំពេញបន្ថែម នៅភូមិទី៩ ឃុំព្រែកតានង់ ស្រុកកោះសូទិន ខេត្តកំពង់ចាម នៅសាលាខេត្ដកំពង់ចាម ។