ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាមអញ្ជើញចុះត្រួតពិនិត្យកម្លាំងប្រចាំការនៅតាមគោលដៅសំខាន់ៗមួយចំនួន ជាប់នឹងព្រំប្រទល់ខេត្តកណ្ដាល និងបាននាំយកនូវគ្រឿងឧបភោគបរិភោគ សម្ភារៈ ថវិកាមួយចំនួន


ដើម្បីពង្រឹងការ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការពារដាច់ខាតរាជរដ្ឋាភិបាលស្របច្បាប់ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ កម្ពុជា ក្នុងបុព្វហេតុជាតិ និងប្រជាជន នៅរសៀលថ្ងៃទី១៧ ខែសីហា ឆ្នំា២០២៤ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានដឹកនាំក្រុមការងារ អញ្ជើញចុះត្រួតពិនិត្យកម្លាំងប្រចាំការនៅតាមគោលដៅសំខាន់ៗមួយចំនួន ជាប់នឹងព្រំប្រទល់ខេត្តកណ្ដាល និងបាននាំយកនូវគ្រឿងឧបភោគបរិភោគ សម្ភារៈ ថវិកាមួយចំនួន ដើម្បីផ្គត់ផ្គង់ដល់កម្លាំងមានសមត្ថកិច្ចដែលនៅឈរជើងប្រចាំការ២៤/២៤ម៉ោង ឲ្យទទួលបានជោគជ័យក្នុងបេសកកម្មមួយនេះ។