អតីតបេក្ខជនក្រុមប្រឹក្សាឃុំ និងសកម្មជនមកពីគណបក្សភ្លើងទៀន និងខ្មែរស្រឡាញ់ជាតិ ស្ម័គ្រចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា


ក្រុងកំពង់ចាម៖ អតីតបេក្ខជនក្រុមប្រឹក្សាឃុំ និងសកម្មជនមកពីគណបក្សភ្លើងទៀន និងគណបក្សខ្មែរស្រឡាញ់ជាតិ សរុប ១០៨នាក់ ស្រី៣៧ នាក់ ត្រូវបានប្រកាសទទួលស្គាល់ជាសមាជិកគណបក្សប្រជាជនកម្ពុជា ក្រោមអធិបតីភាពឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាល ជាប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ នៅទីស្នាក់ការគណបក្សក្រុងកំពង់ចាម។

សមាជិកថ្មីដែលត្រូវបានប្រកាសទទួលស្គាល់ នាឱកាសនោះ រួមមាន:

១-ក្រុងកំពង់ចាម ចំនួន ៨នាក់ ស្រី ៤
២-ស្រុកស្ទឹងត្រង់ ចំនួន ៤២ នាក់ ស្រី ១៤
៣-ស្រុកព្រៃឈរ  ចំនួន ២២ នាក់ ស្រី ៦
៤-ស្រុកបាធាយ  ចំនួន ១៧ នាក់ ស្រី ៤
៥-ស្រុកកងមាស  ចំនួន ១៨នាក់ ស្រី ៩
៦-រាជធានីភ្នំពេញ ចំនួន ១នាក់ ប្រុស។