ស្រុកជើងព្រៃ៖ នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នំា២០២៤ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានដឹកនាំក្រុមការងារ អញ្ជើញចុះសួរសុខទុក្ខកម្លាំងប្រចាំការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋ នៅក្នុងស្រុកជើងព្រៃ ។
ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត ក៏បាននាំយកនូវគ្រឿងឧបភោគបរិភោគ សម្ភារៈ ថវិកាមួយចំនួន ដើម្បីផ្គត់ផ្គង់ដល់កងកម្លាំងដែលឈរជើងរក្សាសន្តិសុខ ២៤/២៤ម៉ោង។