ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារ អញ្ជើញចុះពិនិត្យការរៀបចំកន្លែងប្រារព្វពិធីទូងស្គរ របស់រដ្ឋបាលខេត្ត


នៅព្រឹកថ្ងៃអាទិត្យ ទី៤ ខែសីហា ឆ្នាំ២០២៤ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារ អញ្ជើញចុះពិនិត្យការរៀបចំកន្លែងប្រារព្វពិធីទូងស្គរ របស់រដ្ឋបាលខេត្ត ដើម្បីចូលរួមអបអរសាទរ ពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ដែលនឹងធ្វើឡើងនៅព្រឹកស្អែក នៅសាលាខេត្តកំពង់ចាម។