ក្រុមការងារចុះជួយឃុំពាមកោះស្នា និងជាប្រធានក្រុមការងារចុះជួយភូមិពាមក្នុងបានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋនៅតាមខ្នងផ្ទះ និងបាននាំយកអំណោយរបស់ឯកឧត្តម ហ៊ុន ម៉ានិតជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងជួបការលំបាកចំនួន ០៦គ្រួសារ ដែលរស់នៅភូមិពាមក្នុង


ស្រុកស្ទឹងត្រង់ ៖ នៅព្រឹក ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ ក្រុមការងារចុះជួយឃុំពាមកោះស្នា និងជាប្រធានក្រុមការងារចុះជួយភូមិពាមក្នុង និងភូមិដីលើ បានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋនៅតាមខ្នងផ្ទះ និងបាននាំយកអំណោយរបស់ឯកឧត្តម ហ៊ុន ម៉ានិត អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ចាម និងជាប្រធានក្រុមការងារចុះជួយស្រុកស្ទឹងត្រង់ ជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងជួបការលំបាកចំនួន ០៦គ្រួសារ ដែលរស់នៅភូមិពាមក្នុង និងភូមិដីលើ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់។ អំណោយរបស់ឯកឧត្ដម ហ៊ុន ម៉ានិត ដែលត្រូវផ្តល់ជូនប្រជាពលរដ្ឋចំនួន ០៦គ្រួសារដោយក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ២០គីឡូក្រាម,ត្រីខមួយយួរ,ទឹកត្រីមួយយួរ,ទឹកស៉ីអ៉ីវមួយយួរ,មីមួយកេស និងថវិកាចំនួន ៥ម៉ឺនរៀល។