ស្រុកព្រៃឈរ៖នាព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ ក្រុមប្រឹក្សាសកម្មភាពជនពិការខេត្ត សហការជាមួយរដ្ឋបាលស្រុកព្រៃឈរ ដោយមានការចូលរួមគាំទ្រពីអង្គការដៃគូ បានរៀបចំពិធីអបអរសាទរទិវាជនមានពិការភាពកម្ពុជាលើកទី២៥ និងជនមានពិការភាពអន្តរជាតិលើកទី៤១ ក្រោមប្រធានបទ “ដំណោះស្រាយប្រកបដោយនវានុវត្តន៍ ដើម្បីសង្គមមួយមានផាសុកវត្ថុ និងសមធម៌” ក្រោមអធិបតីភាព ឯកឧត្តម ឡោ ចាន់លី អភិបាលរងនៃគណៈអភិបាលខេត្ត ជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការខេត្ត ។
ព្រមទាំងមានការចូលរួមពី លោកប្រធានក្រុមប្រឹក្សាស្រុក លោកអភិបាលរងស្រុក លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ អង្គភាព ជុំវិញខេត្ត លោកមេឃុំទាំង១៥ តំណាងអង្គការដៃគូ តំណាងរោងចក្រ សហគ្រាស និងបងប្អូនជនមានពិការភាពចំនួន ២០០នាក់ សរុបអ្នកចូលរួមចំនួន ២៦០នាក់។