ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធលោក​ ជា​ សារ៉េត​ អតីតអនុប្រធានមន្ទីរធម្មការ និងសាសនាខេត្តកំពង់ចាម


ស្រុកកំពង់សៀម៖ រសៀលថ្ងៃសៅរ៍ ៤កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងសហការី បានអញ្ជើញចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធលោក​ ជា​ សារ៉េត​ អតីតអនុប្រធានមន្ទីរធម្មការ និងសាសនាខេត្តកំពង់ចាម ដែលបានទទួលមរណភាព កាលពីព្រឹកថ្ងៃទី១៤​ ខែធ្នូ​ ឆ្នាំ២០២៣​ ក្នុងជន្មាយុ ៦៩ឆ្នាំ ដោយរោគាពាធ ស្ថិតក្នុងភូមិ អណ្តូងច្រុះ ឃុំអំពិល ស្រុកកំពង់ចាម។

ក្នុងឱកាសដ៏សែនក្រៀមក្រំនោះ ឯកឧត្តម អភិបាលខេត្ត ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត និងសហការី បានឧទ្ទិសកុសលផលបុណ្យ សូមឲ្យវិញ្ញាណក្ខ័ន្ធរបស់លោក​ ជា​ សារ៉េត​ បានយោនយកកំណើតទៅកើតនៅសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕