ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីអបអរសាទរ ការបើកបវេសនកាលថ្មី ឆ្នាំសិក្សា២០២៣-២០២៤ នៅវិទ្យាល័យព្រះសីហនុ ក្រុងកំពង់ចាម


ក្រុងកំពង់ចាម៖ នៅព្រឹក ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីអបអរសាទរ ការបើកបវេសនកាលថ្មី ឆ្នាំសិក្សា២០២៣-២០២៤ ទិវាដឹងគុណគ្រូបង្រៀន និងការចូលទស្សនា ការតាំងពិព័រណ៌ សមិទ្ធផលនានា របស់ក្មួយៗសិស្សានុសិស្ស មកពីវិទ្យាល័យ និងអនុវិទ្យាល័យផ្សេងៗ ក្នុងក្រុងកំពង់ចាម ដែលប្រព្រឹត្តិទៅ នៅវិទ្យាល័យព្រះសីហនុ ស្ថិតភូមិទី៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ។

ដោយមានការចូលរួមពី ប្រធាន-អនុប្រធានមន្ទីរ អង្គភាពជុំវិញ នាយក នាយិកា នាយក នាយិការង សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ មាតាបិតា អាណាព្យាបាល និងក្មួយៗសិស្សានុសិស្ស។