ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត បានអញ្ជើញចូលពិធីបើកការដ្ឋានសាងសង់ផ្លូវកៅស៊ូ ប្រភេទ DBST ចំនួនមួយខ្សែ ប្រវែង១២គីឡូម៉ែត្រ និងផ្លូវបេតុងប្រវែង៨២០ម៉ែត្រក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហ៊ុន ម៉ានិត អគ្គនាយក អគ្គនាយយកដ្ឋានស្រាវជ្រាវចារកិច្ច និងជាមេញ្ជាការរង អគ្គបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ


ស្រុកចំការលេី ៖ នៅព្រឹក ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត តំណាង ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលពិធីបើកការដ្ឋានសាងសង់ផ្លូវកៅស៊ូ ប្រភេទ DBST ចំនួនមួយខ្សែ ប្រវែង១២គីឡូម៉ែត្រ និងផ្លូវបេតុងប្រវែង៨២០ម៉ែត្រ ដែលបានតភ្ជាប់ពីភូមិបុសថ្លាន់ ឃុំស្វាយទាប ទៅភូមិសហគ្រាន់និងភូមិចំការអណ្តូង ឃុំចំការអណ្តូង ស្រុកចំការលើ ខេត្តកំពង់ចាម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហ៊ុន ម៉ានិត អគ្គនាយក អគ្គនាយយកដ្ឋានស្រាវជ្រាវចារកិច្ច និងជាមេញ្ជាការរង អគ្គបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកចំការលើ ខេត្តកំពង់ចាម ។