ឯកឧត្តម ផាន អូន ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំជ្រៃវៀន និងលោក យរ៉ ម៉ាណាលីលី អគ្គនាយកក្រុមហ៊ុន ជេធី អាយបានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងលោកតា លោកយាយ នៅភូមិទួលបាក់គាំ ឃុំជ្រៃវៀនដើម្បីចូលរួមសម្ពោធអំពូលភ្លើងសូឡាចំនួន១៥០ដើម


ស្រុកព្រៃឈរ៖ នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ផាន អូន ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំជ្រៃវៀន ឃុំមៀន និងឃុំគរ និងលោក យរ៉ ម៉ាណាលីលី អគ្គនាយកក្រុមហ៊ុន ជេធី អាយ អមដំណើរដោយលោក សំរិទ្ធ អន មេឃុំជ្រៃវៀន បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងលោកតា លោកយាយ នៅភូមិទួលបាក់គាំ ឃុំជ្រៃវៀនដើម្បីចូលរួមសម្ពោធអំពូលភ្លើងសូឡាចំនួន១៥០ដើម អ្នកចូលរួមចំនួន១៨០នាក់។