នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានកិត្តិយសក្រុមប្រឹក្សាជាតិសកម្មភាពជនពិការខេត្ត
បានចូលរួមកិច្ចប្រជ៉ំស្ដីពីលទ្ធផលសម្រេចបានប្រចាំត្រីមាសទី៣ ឆ្នាំ២០២៣ និងទិសដៅអនុវត្តបន្ត របស់ក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តកំពង់ចាម និងពិធីចែកប័ណ្ណសម្គាល់ពិការភាព ធ្វើនៅសាលប្រជ៉ំ នៃរដ្ឋបាលសាលាខេត្ត ៕