លោក ប៉ែន ម៉ារឌី ប្រធានក្រុមការងារចុះជួយឃុំខ្ពបតាងួន បានដឹកនាំក្រុមការងារ ចុះប្រជុំជាមួយមន្ត្រីគណបក្សមូលដ្ឋានឃុំហេីយបន្តចុះសួរសុខទុក្ខដល់ខ្នងផ្ទះគ្រួសារដែលមានជីវភាពខ្វះខាត ដោយនាំយកនូវអំណោយជាមូលនិធិរបស់ឯកឧត្តម ហ៊ុន ម៉ានិត ប្រធានក្រុមការងារចុះជួយស្រុកស្ទឹងត្រង់ និងលោកជំទាវ ជូនដល់គ្រួសារក្រីក្រចំនួន៥គ្រួសារ នៅភូមិព្រែកទក់


ស្រុកស្ទឹងត្រង់ ៖ កាលពីថ្ងៃទី១៤ ខែ វិច្ឆិកា ឆ្នាំ២០២៣ លោក ប៉ែន ម៉ារឌី ប្រធានក្រុមការងារចុះជួយឃុំខ្ពបតាងួន បានដឹកនាំក្រុមការងារ ចុះប្រជុំជាមួយមន្ត្រីគណបក្សមូលដ្ឋានឃុំ និងឧបត្ថម្ភក្រុមដឹកនាំទូកងចំនួន២លានរៀល ហេីយបន្តចុះសួរសុខទុក្ខដល់ខ្នងផ្ទះគ្រួសារដែលមានជីវភាពខ្វះខាត ដោយនាំយកនូវអំណោយជាមូលនិធិរបស់ឯកឧត្តម ហ៊ុន ម៉ានិត ប្រធានក្រុមការងារចុះជួយស្រុកស្ទឹងត្រង់ និងលោកជំទាវ ជូនដល់គ្រួសារក្រីក្រចំនួន៥គ្រួសារ នៅភូមិព្រែកទក់ ដោយក្នុងមួយគ្រួសារទទួលបាន៖ អង្ករ២០គីឡូក្រាម,មីចំនួន១កេះ (៣០កញ្ចប់), ត្រីខ១យួ(១០កំប៉ុង) , ទឹកត្រី១យួរ(៦ដប) និងថវិកា២ម៉ឺន រៀល។