មន្ទីរ សុខាភិបាល ខេត្តកំពង់ចាម ៖ នៅព្រឹក ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ ២០២៣ ឯកឧត្ដម ហាន កុសល អភិបាលរងខេត្ត កំពង់ចាម តំណាង ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជេីញ ជាគណៈអធិបតីក្នុង សិក្ខាសាលាផ្សព្វផ្សាយស្តីពី ការដាក់ឱ្យអនុវត្តនូវប្រព័ន្ធទិន្នន័យសុខាភិបាលឌីជីថល និងនីតិវិធីប្រតិបត្តិស្តង់ដាសម្រាប់ការជូនដំណឹងពីកំណើតរស់ មរណភាព ការកត់ត្រា ទិន្នន័យ មូលហេតុមរណភាព និងទារកស្លាប់កើតនៅក្នុងខេត្តកំពង់ចាម ។