លោក ទុន ណេត អភិបាល នៃគណៈអភិបាលស្រុក អញ្ជេីញចុះចែកពូជស្រូវស្រាល ជូនដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ ក្នុងឃុំទួលសំបួរ មាន ២ភូមិ ស្មើនឹង ៩៩គ្រួសារ នៅវត្តឧប្បលគិរី ស្ថិតនៅភូមិទួលសំបួរ


ស្រុកស្ទឹងត្រង់ ៖ នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកាឆ្នាំ២០២៣ លោក ទុន ណេត អភិបាល នៃគណៈអភិបាលស្រុក អញ្ជេីញចុះចែកពូជស្រូវស្រាល ជូនដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ ក្នុងឃុំទួលសំបួរ មាន ២ភូមិ ស្មើនឹង ៩៩គ្រួសារ នៅវត្តឧប្បលគិរី ស្ថិតនៅភូមិទួលសំបួរ។ អំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ជូនដល់ប្រជាកសិករធ្វើការស្ដារឡើងវិញ ក្រោយពីខូចខាត ដោយសារជំនន់ទឹកភ្លៀង ក្នុងឃុំទួលសំបួរចំនួន៩៩ គ្រួសារ ដោយក្នុង១គ្រួសារទទួលបានពូជស្រូវ ចំនួន១០០គីឡូក្រាម និងជូនថវិកាដល់ប្រជាការពារភូមិ ចំនួន៦នាក់ ក្នុងម្នាក់ៗ ថវិកាចំនួន ១០,០០០រៀល៕