លោក ប្រាក់ ណូម៉ា ប្រធានក្រុមការងារខេត្តចុះជួយឃុំសូភាស ស្រុកស្ទឹងត្រង់ បានចុះសួរសុខទុក្ខគ្រួសារ បក្សក្រីក្រជួបការលំបាក ដែលសកម្មការងារបក្សចំនួន ៨គ្រួសារ ដែលរស់នៅក្នុងភូមិប៉ប្រក និងភូមិសំបូរ


ស្រុកស្ទឹងត្រង់ ៖ នៅព្រឹក ថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៣ លោក ប្រាក់ ណូម៉ា អនុប្រធានក្រុមការងារយុវជនខេត្តកំពង់ចាម និងជាប្រធានក្រុមការងារខេត្តចុះជួយឃុំសូភាស ស្រុកស្ទឹងត្រង់ សហការជាមួយ មូលដ្ឋានឃុំសូភាស បានចុះសួរសុខទុក្ខគ្រួសារ បក្សក្រីក្រជួបការលំបាក ដែលសកម្មការងារបក្សចំនួន ៨គ្រួសារ ដែលរស់នៅក្នុងភូមិប៉ប្រក និងភូមិសំបូរ។ អំណោយមូលនិធិឯកឧត្តម ហ៊ុន ម៉ានិត អនុប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយខេត្តកំពង់ចាម នឹងជាប្រធានក្រុមការងារចុះជួយស្រុកស្ទឹងត្រង់ ដោយក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ១០គីឡូ, មីមាមា ១កេស, ទឹកសុីអុីវ ១យួរ, ត្រី ខ ១យួរ, ទឹកដោះគោខាប់ ១កំប៉ុង, ស្កសរ ១គីឡូ និងថវិការចំនួន២ ម៉ឺន រៀល។