កិច្ចប្រជុំជាមួយគណៈអាជីវករផ្សារទាំងបីនៅក្នុងក្រុងកំពង់ចាម ក្រោមអធិបតីភាព លោក សេង រដ្ឋា អភិបាលរងក្រុងកំពង់ចាម


រសៀលថ្ងៃទី១៤ ខែវិច្ឆិកា   ឆ្នាំ២០២៣ កិច្ចប្រជុំជាមួយគណៈអាជីវករផ្សារទាំងបីនៅក្នុងក្រុងកំពង់ចាម ក្រោមអធិបតីភាព លោក សេង រដ្ឋា អភិបាលរង តំណាងលោក លី សុវណ្ណ អភិបាល នៃគណៈអភិបាលក្រុងកំពង់ចាម ។
ក្នុងគោលបំណងដេីម្បីជំរុញអោយគណៈអាជីវករផ្សារទាំងបី ត្រូវមានធ្វេីរបាយការណ៍វឌ្ឍនភាព ផែនការអាជីវកម្មប្រចាំ និងផែនការហិរញ្ញវត្ថុប្រចាំឆ្នាំ(ចំណូល-ចំណាយ) ក្នុងនោះ លោក អភិបាលរង បានណែនាំដល់ប្រធាបគណៈអាជីវករផ្សារទាំងបី ត្រូវធ្វេីរបាយការណ៍យកមកប្រគល់អោយរដ្ឋបាលក្រុង ត្រឹមថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ ដេីម្បីរដ្ឋបាលក្រុង មានមូលដ្ឋានក្នុងការរាយការណ៍ជូនរដ្ឋបាលខេត្តកំពង់ចាម ។