«ពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត សម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. និងកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវ: និងបច្ចេក ទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ»។
ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណ:អភិបាលខេត្តកំពង់ចាម នាព្រឹក ថ្ងៃអង្គារ ៣កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែ វិច្ឆិកា ឆ្នាំ២០២៣ បានអញ្ជើញចូលរួមក្នុង «ពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត សម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. និងកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវ: និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅសណ្ឋាគារសុខារ៉េស៊ីដង់ភ្នំពេញ។
គូរបញ្ជាក់ថា ប្រព័ន្ធជំនួយសង្គម គឺជាយន្តការផ្តល់ការទ្រទ្រង់ឧបត្ថម្ភដោយផ្ទាល់ ឬដោយប្រយោលចំពោះប្រជាជនក្រីក្រនិងងាយរងគ្រោះ ដែលជាធម្មតាត្រូវប្រើប្រាស់ហិរញ្ញប្បទានថវិកាជាតិ និង/ឬជំនួយអភិវឌ្ឍន៍ផ្លូវការ ប្រព័ន្ធសន្តិសុខសង្គមបង្កើតនូវយន្តការមានលក្ខណៈ “កាតព្វកិច្ច” និង “ខ្លួនទីពឹងខ្លួន” ដែលលើកទឹកចិត្តនិងជំរុញឲ្យប្រជាជនស្វែងរកការគាំពារចំពោះមុខហានិភ័យ ដែលអាចផ្តល់ផល ប៉ះពាល់ជាអវិជ្ជមានដល់សន្តិសុខប្រាក់ចំណូលរបស់ខ្លួន ដោយសារ ការឈឺថ្កាត់ មាតុភាព គ្រោះថ្នាក់ការងារ និកម្មភាព ពិការភាព ជរាភាព និងមរណភាព ជាដើម៕