លោកស្រី រិន ធារ៉ា អភិបាលរងក្រុង បានអញ្ជេីញចូលរួមជាគណៈអធិបតីក្នុងវគ្គបណ្តុះបណ្តាលពង្រឹងតម្លាភាព គណនេយ្យភាព អភិបាលកិច្ចមូលដ្ឋាន


នាព្រឹកថ្ងៃទី១៤ ខែវិច្ឆកា ឆ្នាំ២០២៣ លោកស្រី រិន ធារ៉ា អភិបាលរងក្រុង តំណាងលោក លី សុវណ្ណ អភិបាល នៃគណៈអភិបាលក្រុងកំពង់ចាម បានអញ្ជេីញចូលរួមជាគណៈអធិបតីក្នុងវគ្គបណ្តុះបណ្តាលពង្រឹងតម្លាភាព គណនេយ្យភាព អភិបាលកិច្ចមូលដ្ឋាន។

ដោយមានការចូលរួមពីប្រជាពលរដ្ឋរបស់អង្គការ CISA លោកស្រី សុខ ឡៃ សមាជិកក្រុមប្រឹក្សាក្រុងកំពង់ចាម
លោក លោកស្រី ប្រធានការិយាល័យពាក់ព័ន្ធចំណុះសាលាក្រុង លោក លោកស្រី ចៅសង្កាត់ទាំងបួន និងយុវជន យុវនារី ក្រុមការងាររបស់អង្គការ។