ក្រុមយុវជនសកម្មបណ្តាញសង្គម(KCY)នៃក្រុមការងារយុវជនគណបក្សខេត្ដកំពង់ចាម ចុះចែកភេសជ្ជះដល់ក្រុមគ្រូពេទ្យចាក់វ៉ាក់សាំង នៅឃុំកំពង់រាប ស្រុកកោះសូទិន ខេត្ដកំពង់ចាម


កំពង់ចាម៖ នៅរសៀល ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ លោក ទូច ចាន់ណា ប្រធានផែនព័ត៌មាន និងផ្សព្វផ្សាយតាមបណ្តាញសង្គម របស់ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម ព្រមទាំងសហការី បានសហការជាមួយ ព្រះគ្រូរតនមុនីសុវណ្ណ វ៉ាន់ សុភិន ព្រះចៅអធិការវត្តរតនពោធិរង្សី (កំពង់ស្តី) ស្រុកកោះសូទិន ខេត្តកំពង់ចាម ជាជំនួយការសាលាគណខេត្ត និងសាលាអនុគណ ស្រុកកោះសូទិន ហើយក៏ជាជំនួយការ យុវជនសកម្មបណ្តាញសង្គម (KCY) បាននិមន្ត និងអញ្ជើញ ប្រគល់ជូន សម្ភារៈ និងភេសជ្ជៈ ដល់សាលាឃុំកំពង់រាប នូវ៖ ទឹកបរិសុទ្ធ ៥០យួរ, ទឹកក្រូច ៣កេស, មីម៉ាម៉ា ៣កេស, ទឹកត្រី២យួរ, ទឹកស៊ីអ៊ីវ ២យួរ ហើយបានបន្តសកម្មភាពចែកភេសជ្ជោៈ ជូនក្រុមគ្រូពេទ្យចាក់វ៉ាក់សាំង អាជ្ញាធរឃុំ និងកងកម្លាំងប៉ុស្តិ៍ នគរបាលរដ្ឋបាលឃុំកំពង់រាប ប្រជាការពារ ឃុំ ផងដែរ ។

ជាមួយគ្នា នេះដែរ ក្រុមយុវជន KCY បានពាំនាំ នូវប្រសាសន៍របស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាល ខេត្តកំពង់ចាម ក្នុងការអំពាវនាវ ដល់ពលរដ្ឋទាំងអស់ អោយមានការប្រុងប្រយ័ត្នខ្ពស់ ចេះអនាម័យគ្រប់ពេលវេលា បើទោះបីចាក់វ៉ាក់សាំង បង្ការជម្ងឺកូវីដ១៩ រួចហើយក៏ដោយ។  សូមបន្តអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការសុខាភិបាល «៣ការពារ និង ៣កុំ» ជាពិសេស ការអនុវត្តន៍កាតព្វកិច្ចពាក់ម៉ាស់ ការលាងសម្អាតដៃជាមួយសាប៊ូ អាល់កុល ឬជែលឲ្យបានញឹកញាប់ និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពបុគ្គល ស្របតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល ក្នុងអំឡុងពេល នៃការឆ្លងរាលដាល នៃវីរុសកូវីដ ១៩ បម្លែងថ្មី កុំឲ្យឆ្លងរីករាលដាលចូលក្នុងសហគមន៍យើង៕