ស្រុកព្រៃឈរ៖ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ ២០២៣ លោក មាស ទួក ប្រធានក្រុមប្រឹក្សាស្រុក និងលោក ខេង ម៉េងឈុន អភិបាលនៃគណៈអភិបាលស្រុកព្រៃឈរ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំសាមញ្ញលើកទី៥៤ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុកព្រៃឈរ នៅសាលប្រជុំរដ្ឋបាលស្រុក និងអញ្ជើញចូលរួមដោយលោក លោកស្រីសមាជិកក្រុមប្រឹក្សាស្រុក លោក លោកស្រីអភិបាលរងស្រុក នាយក នាយករងរដ្ឋបាល កងកម្លាំងទាំង៣ និងការិយាល័យ អង្គភាពចំណុះ និងជុំវិញរដ្ឋបាលស្រុក និងប្រជាពលរដ្ឋសរុបចំនួន ៤៨នាក់។