នាព្រឹកថ្ងៃចន្ទទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម សា ស៊ីថា អភិបាលរងខេត្ត បានចូលរួមដឹកនាំសម្រប សម្រួលក្នុងកិច្ច ប្រជុំ ពិភាក្សា ការងារ ចុះបញ្ជី ដីធ្លី មាន លក្ខណៈ ជា ប្រព័ន្ធ ដើម្បីធ្វើការកំណត់ទទឹងផ្លូវ ព្រែក បឹង ប្រឡាយ ទន្លេរ និងអូរសាធារណៈ ក្នុងភូមិជ្រោយក្រប៉ៅទី១ និងភូមិជ្រោយក្រប៉ៅទី២ ឃុំរកាអារ ស្រុកកងមាស ខេត្តកំពង់ចាម។