ស្រុកព្រៃឈរ៖ កាលពីរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ប្រធានក្រុមជនបង្គោលយុវជនថ្នាក់កណ្តាល ចុះជួយស្រុកព្រៃឈរ ទទួលបន្ទុកការងារយុវជន បានជួបសំណេះសំណាល និងពិសារអាហារសាមគ្គី ជាមួយក្រុមការងារយុវជន និងក្រុមសកម្មជនយុវជនស្រុកព្រៃឈរក្នុងរចនាសម្ព័ន្ធ ព្រមទាំងគណៈកម្មាធិការបក្សឃុំ និងគណៈកម្មាធិការបក្សស្រុក សរុបចំនួន ៨៦៨ នាក់ ។